លោក Biden នឹងអានវិយោគថា ជីវប្រវត្តិរបស់លោកស្រី Madeleine Albright នៅក្នុងបុណ្យបញ្ចុះសព លោកស្រី
លោក Biden នឹងអានវិយោគថា ជីវប្រវត្តិរបស់លោកស្រី Madeleine Albright នៅក្នុងបុណ្យបញ្ចុះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអានវិយោគថាអំពីជីវប្រវត្តិរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Madeleine Albright នៅក្នុងពិធីបុណ្យបញ្ចុះសពរបស់លោកស្រី នៅថ្ងៃពុធនេះនៅព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ពិធីបុណ្យបញ្ចុះសពនេះត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានការអញ្ជើញតែប៉ុណ្ណោះ ហើយក៏មានការផ្សាយបន្តផ្ទាល់ផងដែរ នៅម៉ោង១១ព្រឹកម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Biden បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោកស្រី Albright បានទទួលមរណភាពកាលពីខែមុនថា៖ «នៅពេលដែលខ្ញុំគិតទៅដល់លោកស្រី Madeleine ខ្ញុំតែងតែចងចាំភក្តីភាពដ៏ក្លៀវក្លារបស់លោកស្រីដែលថា សហរដ្ឋអាមេរិកជាប្រជាជាតិមួយដែលមានសារៈសំខាន់បំផុត»។ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton និងកូនស្រីទាំងបីនាក់របស់លោកស្រី Albright ក៏នឹងថ្លែងសុន្ទករថាផងដែរនៅក...